វេបសាយពេញនិយមចំនួន៥អាចបង្កើត APP ដោយឥតគិតថ្លៃទោះបីមិនចេះសរសេរ code

អីឡូវនេះវិស័យបចេ្ចកវិទ្យាកាន់តែរីកចំរើនទន្ទឹមនិងនេះដែរការប្រើប្រាស់ smartphone មានការកើនឡើងគួរអោយកត់សំគាល់ដូច្នេះការបង្កើត APP សំរាប់ទូរសព្ទ័កាន់តែមានច្រើនទៅៗសំរាប់ប្រើប្រាស់ក្នុងវិស័យផ្សេងៗក៏ដូចជាការកំសាន្ដនានាដូចនេះហើយមានក្រុមហ៊ុនជាច្រើនបានផ្ដល់សេវាកម្មបង្កើត APP ដោយឥតគិតថ្លៃទោះបីជាលោកអ្នកមិនចេះសរសេរកូដក៏ដោយ។
យើងក៏បានលើកយកវេបសាយពេញនិយមចំនួន៥ដូចខាងក្រោម :

1- MOBINCUBE


Mobincube គឺជាវេបសាយផ្ដល់សេវាកម្មបង្កើត APP ដោយឥតគិតថ្លៃសំរាប់សេវាកម្ម Free​ ប៉ុន្ដែក៏មានកញ្ចប់សេវាកម្មបង់ថ្លៃផងដែរ។វាអាចបង្កើត APP សំរាប់ window,Android,ក៏ដូចជា​ ios ផងដែរ
វាមាន Theme ស្អាតៗសំរាប់អោយលោកអ្នកជ្រើសរើសវាមិនតំរូវអោយអ្នកចេះសរសេរកូដឡើយមិនតែប៉ុណ្ដោះវាក៏អាចអោយយើងរកលុយតាម APP ដែលយើងបានបង្កើតផងដែរ។




សំរាប់ពត៏មានលំអិតចុលទៅកាន់ Mobincube


Appypie គឺជាសេវាកម្មបង្កើត APP សំរាប់ smartphone​ ដោយឥតគិតថ្លៃផងដែរវាក៏មិនតម្រូវអោយចេះសរសេរកូដនោះឡើយប៉ុន្ដែលោកអ្នកអាចធ្វើការកែប្រែ Layout និង Theme មួយចំនួនផងដែរ​ ។APP ដែលបង្កើតហើយអាចធ្វើការ Upload​ ចូលទៅក្នុង​ Google Play នឹង Itune ផងដែរវាក៏អាចរកលុយជាមួយ ADS បានដូចគ្នាហើយព្រមទាំងមាន Analytics​ សំរាប់អោយយើងធ្វើការតាមដាន APP របស់យើងផងដែរ។
ពត៏មានលំអិតចូលទៅកាន់ Appypie


Appsbar គឺជាវេបសាយផ្ដល់ការបង្កើត APP ដោយឥតគិតថ្លៃដូចគ្នាលោកអ្នកគ្រាន់តែធ្វើការចុះឈ្មោះព្រមទាំងជ្រើសរើសទំរង់ APP ដែលចង់បង្កើតមានដូចជា : តន្រ្ដី,ការកំសាន្ដ,ពត៏មាន,អាជីវកម្ម,បចេ្ចកវិទ្យា។ល។ព្រមទាំងអាចធ្វើការកែប្រែបានគ្រប់ពេលវេលា។វាអាចបង្កើតសំរាប់ Android,Apple,Black Berry,និង Window ផងដែរ។ហើយព្រមទាំងមានវីដេអូបង្រៀនបើសិនលោកអ្នកមិនយល់ត្រង់ផ្នែកណាមួយ។លោកអ្នកក៏អាចធ្វើការចែករំលែក APP ដែលបង្កើតហើយទៅកាន់មិត្ដភក្កិតាមរយ:បណ្ដាញសង្គមនានា។
ពត៏មានលំអិតចូលទៅកាន់ Appsbar





Ibuildapp គឺជាវេបសាយដែលត្រូវបានបង្កើតឡើងសំរាប់បង្កើត APP ដោយឥតគិតថ្លៃវាមានភាពងាយស្រូលក្នុងការប្រើប្រាស់ដែលមាន Theme ច្រើនជាង ១០០០ សំរាប់អោយលោកអ្នក​​​   ជ្រើសរើសវេបសាយនេះភាគច្រើនត្រូវបានគេប្រើប្រាស់ក្នុងវិស័យអាជីវកម្មវាមាន Tool ពិសេសៗសំរាប់អោយលោកអ្នកធ្វើការកំនត់ដូចជា តាមដានសកម្មភាពរបស់ APP ,វិភាគ,ធ្វើការកត់ត្រា,និងផ្ដល់ដំណឹងនានា។ហើយថែមទាំងអាចរកលុយតាម APP របស់យើងទៀតផង។


ពត៏មានលំអិតចូលទៅកាន់ Ibuildapp


Appsgeyser គឺជាវេបសាយបង្កើត APP ដោយឥតគិតថ្លៃដូចបណ្ដាវេបសាយខាងលើដូចគ្នាសំរាប់ Android និង ios ប៉ុន្ដែកាន់តែពិសេសគឺការបង្កើត APP ដោយឥតកំណត់នៅពេលលោកអ្នកធ្វើការ Publish App និងទទួលបានភាគលាភដល់ ៥០ភាគរយ ពីរការផ្សាយពាណិជ្ជកម្មហើយព្រមទាំងអាចបង្កើតហ្គេមបានទៀតផងដោយមិនចាំបាច់សរសេរកូដ។វាមានភាពងាយស្រួលដោយធ្វើការអនុវត្ដន៏បីជំហាន គ្រាន់តែធ្វើការចុះឈ្មោះ ជ្រើសរើស Theme​ ដែលលោកអ្នកចូលចិត្ដ បន្ទាប់មកចុច Create APP​ ជាការស្រេច។លោកអ្នកអាចធ្វើការកែប្រែបន្ថែមនៅពេលក្រោយ។
ពត៏មានលំអិតចូលទៅកាន់ Appsgeyser

រៀបរៀងអត្ថបទដោយ :​ ណូរ៉ា​ សុណន្ដដា












Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment