Tweak នេះ​ជួយ​បង្កើន​សមត្ថភាព​ចាប់ Wi Fi លើ iPhone របស់អ្នក

តើអ្នកទាំងអស់គ្នាធ្លាប់មានអារម្មណ៍ថាពិបាក ក្នុងការភ្ជាប់ Wi-Fi នៅ​តាម​សាលារៀន ហាង​កាហ្វេ រឺ​កន្លែង​ទី​សាធារណៈ​នៅ​លើ​ទូរស័ព្ទ iPhone រឺ iPad របស់​អ្នក​ដែរ​រឺ​ទេ? ជាក់​ស្តែង​ទូរស័ព្ទ​របស់​យើង​វា​អាច​ចាប់​ប្រព័ន្ធ Wi-Fi បាន​ច្រើន ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​សេវា Wi-Fi មួយ​ខ្សោយ​ពេក វា​នឹង​ផ្តាច់​ចោល និង​មិន​បង្ហាញ​អោយ​យើង​ឃើញ​តែ​ម្តង។ ឥលូវ​នេះ​យើង​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​ហើយ​ជាមួយ Tweak ឈ្មោះ​ថា WiFi Booster ដែល​វា​នឹង​ជួយ​អោយ​សេវា Wi-Fi លើ iPhone រឺ iPad របស់​អ្នក​កាន់​តែ​មាន​ភាព​ខ្លាំង​ក្លា​ជាង​មុនបាន។


cover


WiFi Booster គឺជា Tweak ដ៏ល្បីល្បាញមួយ ដែលគេនិយម​ប្រើ​ប្រាស់​ចាប់​តាំង​ពី iOS 3 មក​ម្ល៉េះ ព្រោះ​អី​វា​អាច​ជួយ​អោយ​យើង​ងាយ​ស្រួល​ប្រើ​ប្រាស់​អ៊ីនធឺណែត​តាម​រយៈ​ ប្រព័ន្ធ Wi-Fi ជាង​មុន។ ជាក់​ស្តែង​ទូរស័ព្ទ​របស់​យើង​វា​មាន​សមត្ថភាព​អាច​ចាប់​យក​សេវា Wi-Fi បាន​ច្រើន​ដូច​កុំព្យូទ័រ​ដែរ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​សេវា Wi-Fi ណា​ខ្សោយ​ពេក វា​នឹង​មិន​បង្ហាញ​នោះ​ទេ ហើយ​វា​នឹង​ផ្តាច់​ចោល​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្តង។ ប៉ុន្តែ​បន្ទាប់​ពី​អ្នក​តម្លើង Tweak ឈ្មោះ​ថា WiFi Booster ហើយ អ្នក​ទាំង​អស់​គ្នា​នឹង​ឃើញ​មាន​សេវា​ច្រើន​ជាង​មុន ហើយ​វា​ក៏​នឹង​បង្ហាញ​ពត៌មាន​ទាក់​ទង​នឹង​សេវា Wi-Fi នោះ​ច្រើន​ជាង​មុន​ផង​ដែរ។ ក្រៅ​ពី​អាច​បង្ហាញ​សេវា Wi-Fi បាន​ច្រើន​ជាង​មុន​ហើយ វា​ក៏​នឹង​បង្ហាញ​ពី​កម្រិត​សេវា​ជា​ភាគ​រយ​នៅ​ផ្នែក​ខាង​ក្រោម​ផង​ដែរ ដែល​នេះ​​ជា​ភាព​​ងាយ​ស្រួល​មួយ។
តម្រូវការ
  • iPhone, iPad, iPod Touch ដែលដំណើរការដោយ iOS 4 ឡើងទៅ
  • ឧបករណ៍របស់អ្នកបាន Jailbreak រួច
  • របៀបតម្លើង និងប្រើប្រាស់
1

  • បើកកម្មវិធី Cydia រួចបន្ថែម Source (repo.biteyourapple.net) ដើម្បី​ដោនឡូដ Tweak មួយ​នេះ​បាន​ដោយ​ឥត​គិត​ថ្លៃ។ ប្រសិន​បើ​អ្នក​មាន Source នេះ​ហើយ សូម​ចុច​លើ​ពាក្យ Change > Refresh រួច​ចាំ​មួយភ្លែត។
  • ចុចក្រឡោនស្វែងរក រួចវាយពាក្យ “ WiFi Booster “ រួច​ហើយ​តម្លើងវា
  • បន្ទាបពីតម្លើងហើយ សូមចូលទៅ Setting > Wi-Fi នោះអ្នក​នឹង​ឃើញ​មាន​អ្វី​ផ្លាស់​ប្តូរ។ អ្នក​នឹង​ឃើញ​មាន​ភាគ​រយ​នៃ​សេវា Wi-Fi ហើយ​អ្នក​នឹង​ឃើញ​មាន​ឈ្មោះ Wi-Fi នៅ​ជុំវិញ​អ្នក​ច្រើន​ជាង​មុន​ជាក់​ជា​មិនខាន។
  • កុំភ្លេចកត់ចំណាំផងណា ថាមុនពេលតម្លើង Tweak មួយនេះ និង​ក្រោយ​ពេល​តម្លើង​ហើយ តើ​ទូរស័ព្ទ​របស់​អ្នក​អាច​បង្ហាញ​ឈ្មោះ Wi-Fi បាន​ច្រើន​ជាង​នោះ? នេះ​គឺ​ជា Tweak ដ៏​ល្អ​មួយ សម្រាប់​អ្នក​ឧស្សាហ៍​ទៅ​ប្រើ​ប្រាស់​ប្រព័ន្ធ Wi-Fi នៅ​តាម​ទី​សាធារណៈ ព្រោះ​អី​វា​អាច​អោយ iPhone, iPad របស់​យើង​ចាប់​សេវា Wi-Fi បាន​ច្រើន​ជាង​មុន ទោះ​បី​ជា​សេវា Wi-Fi ទាំង​នោះ​ខ្សោយ​ដល់​កម្រិត​ណា​ក៏ដោយ។
    ពត៏មានលំអិតសូមចូលទៅកាន់គេហទំព័រ camboreport
    ប្រភព : CAMBO-REPORT




Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment