Google បាន​ប្រកាស​ឈ្មោះ​ពេញ​របស់ Android N ហើយ!

កាលពីមុន មិនទាន់បានប្រកាសមានមនុស្ស ជាច្រើន បានគិតថា Android N នេះ អាចមាន ឈ្មោះពេញ Android Nutella ដែលជាម៉ាក សូកូឡាល្បីល្បាញ ជាអន្តរជាតិ ប៉ុន្តែពេលនេះ Google បានប្រកាស ជាផ្លូវការ ហើយ មិនមែនជា Nutella ទេ គឺឈ្មោះ Android 7.0 Nougat ហើយក៏ មិនមែន Android 6.1 ដែរ។
cover

Nougat ជាប្រភេទនំផ្អែមដែលមានស្នូល សណ្តែកដីច្រើន ឬហៅថា នំសណ្តែកដី ដូច ពេល កន្លងមកអញ្ចឹង ថាឈ្មោះ របស់ Android ពីមួយជំនាន់ ទៅមួយជំនាន់ តែងប្រើឈ្មោះ របស់ញុំា ដែលផ្អែមៗ ហើយនេះ ក៏ជាការ ប្រកាសផ្លូវ ការមួយ ដោយបានបង្ហាញ រូបសំណាក់ របស់ Android ថ្មីនេះ នៅជាមួយនំ សណ្តែកដី (Nougat) ។
កាលពីព្រឹត្តិការណ៍ Google I/O នាយកប្រតិបត្តិ លោក Sundar Pichai ក៏បាន ប្រកាស នឹងយក ឈ្មោះមួយ ក្នុងចំណោម ឈ្មោះរបស់អ្នក ប្រើប្រាស់ដែល បានផ្តល់យោបល់ អោយនៅក្នុង ក្រឡោន បញ្ចេញមតិ ហើយនេះ លោកពិតជា បានធ្វើតាម ពិតមែន តែមានភាគ តិចណាស់ ដែលគិត ថាជា Nougat និងភាគច្រើន គិតថា Nutella និង Neyyappam ដែលជា បង្អែមឥណ្ឌា ទៅវិញ។
សូមទស្សនាវីដេអូខាងក្រោម៖

ប៉ុណ្ណេះគ្រប់គ្នានឹងអស់ ចម្ងល់ទៀតហើយ និងមិនគិត ផ្តេសផ្តាស ទៀតទេ ចំពោះឈ្មោះពេញ របស់ Android នេះ ហើយអាច ចាប់ផ្តើមហៅ ឈ្មោះពេញ របស់ Android តទៅ។
ប្រភព : CAMBO-REPORT



Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment