MIUI ជំនាន់​ទី 8 ប្រកាស​ជា​ផ្លូវ​ការ​ហើយ! អ្នក​ប្រើ​ស្មាត​ហ្វូន Xiaomi ចង់​ឡើង​អត់?

MIUI គឺជា User Interface ដែលមានភាព​ល្បីល្បាញ​មួយ​ក្នុង​ចំនោម UI ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក ដោយ​វាត្រូវ​បាន​អភិវឌ្ឍន៍ និង​ផលិត​ឡើង​ក្រោម​ស្នា​ដៃ​របស់​ក្រុម​ហ៊ុន​ចិន Xiaomi ដែល​បាន​ចេញជា​ច្រើន​ជំនាន់​ណាស់​មក​ហើយ​ដែរ ដោយ​ពី​មួយ​ជំនាន់ទៅមួយជំនាន់ MIUI បានធ្វើការកែប្រែ​របៀបប្រើ​ប្រាស់​ឲ្យកាន់តែមានភាពងាយស្រួល ជួសជុល Bugs មិនឲ្យមានភាពរអ៊ាក់រអួល ថែមទាំងមើលទៅ​មាន​របៀបរៀបរយ​មិនរញ៉េរញ៉ៃច្រើនដូច UI មួយចំនួនផ្សេងទៀត។ ជាក់ស្ដែង MIUI នាពេលបច្ចុប្បន្ន ដែលកំពុងរត់ដំណើរការនៅលើស្មាតហ្វូន និងថេប្លេតច្រើនរបស់ Xiaomi គឺជាជំនាន់ទី 7 ដែលវាមើល​ទៅ​មានភាពងាយស្រួលប្រើប្រាស់រួចទៅហើយ ហើយក៏គ្មានបញ្ហាអ្វីដែលត្រូវឈឺក្បាលជាមួយដែរ តែ​ដើម្បីដេញទៅតាមយុគសម័យថ្មី Xiaomi ដូចបានប្រកាសប្រាប់លើកមុនរួចជាស្រេចហើយថា នឹង​ធ្វើ​កំណែ Update MIUI របស់ខ្លួនឲ្យបានកាន់តែខ្លាំង និងប្រសើរជាងមុនជាមួយនឹងជំនាន់ទី 8 ថ្មី ហើយ​ជាការពិត MIUI ជំនាន់ថ្មីនោះបានប្រកាសជាផ្លូវការហើយកាលពីម្សិលមិញនេះ។

1cover

MIUI ជំនាន់ទី 8 ថ្មីនេះត្រូវបាន Xiaomi បន្ថែមមកជាមួយមុខងារថ្មីៗមួយចំនួន ដែលសុទ្ធសឹងជាមុខងារ​ជួយ​ទៅដល់ការប្រើប្រាស់ឲ្យកាន់តែមានភាពងាយស្រួល ពិសេសមុខងារ 2 ដំណើរការក្នុងពេលតែមួយ ហើយបញ្ជាប្រើក្នុងពេលតែមួយតែម្ដង វាពិតជាល្អសម្រាប់ស្មាតហ្វូនប្រើប្រាស់ស៊ីមកាត 2 របស់ Xiaomi​។ ក្នុងនោះយើងក៏ឃើញមានការផ្លាស់ប្ដូរទៅលើផ្ទាំងរបា Notification ផងដែរ ដោយវាបាន​ផ្លាស់​ប្ដូរ​ថ្មី​ស្រឡាង ធំជាងមុន ងាយស្រួលបញ្ជា និងមើលនឹងភ្នែក ពិសេសវាក៏ធ្វើការផ្លាស់ប្ដូរពណ៌របស់ Animation ទៅតាមអាកាសធាតុទៀតផង ហើយមុខងារធំៗដែលបំពាក់នៅ MIUI 8 នេះយើងឃើញមានដូចជា៖
Scrolling Screenshots នេះគឺជាមុខងារថ្មីមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការថតរូបនៅលើផ្ទៃអេក្រង់របស់ស្មាតហ្វូនខ្លួនបានពេញមួយទំហឹងតែម្ដង មានន័យថាបើអ្នកចូលអានអត្ថបទពត៌មាន ឬទស្សនារូបភាព​ផ្សេងៗ​តាម​គេហទំព័រ​នានា ដែលមានខ្លឹមសារវែង ហើយចង់ធ្វើការថតវាទុកនោះ គឺលែងពិបាកទៀតហើយ ដោយ​យើង​អាច​ថត Screenshot តែមួយប៉ុស្ដប៉ុណ្ណោះ យើងនឹងទទួលបានរូបភាពពេញមួយតួ page ឬពេញ​មួយ​គេហទំព័រនោះតែម្ដង។ (សូមមើលរូបភាពខាងក្រោម)
2
Dual Apps នេះគឺជាមុខងារពិសេសមួយផ្សេងទៀតសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន Xiaomi ដែល​មាន​ស៊ីម​កាតដល់ទៅ 2 ដោយអ្នកអាចដំណើរការកម្មវីធីដូចគ្នាមួយចំនួនបាន 2 ក្នុងពេលតែមួយ មាន​ន័យ​ថាបើអ្នកមានគណនី WhatsApp ចំនួន 2 អ្នកអាចប្រើប្រាស់បើគណនីរបស់អ្នកទាំង 2 នោះក្នុង​ពេល​តែ​មួយបានដោយប្រើមុខងារ Dual Apps នេះ ដោយគណនីមួយសម្រាប់ស៊ីមកាតមួយ។
Dual Spaces មុខងារនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការជាមួយអេក្រង់មួយ តែបែងចែកចេញជា 2 ផ្សេងៗគ្នាទៅលើមុខងារមួយចំនួន ដែលអ្នកប្រើប្រាស់វាក្នុងពេលតែមួយជាមួយគ្នា។
ទាំងនេះគឺជាមុខងារធំៗចំនួន 3 ដែលបានបំពាក់លើ MIUI ជំនាន់ទី 8 តែនៅមិនទាន់អស់នៅឡើយទេ ក្នុងនោះនៅមានមុខងារពិសេសៗផ្សេងទៀត ដូចជា Caller ID កាន់តែមានភាពងាយស្រួលប្រើប្រាស់ និងផ្ដល់ពត៌មានបានកាន់តែប្រសើរទៅលើឈ្មោះ Contact, អ្នកកំពុង Call មកហើយ, អ្នកដែលយើង​កំពុង​ហៅ​ចេញ និងថែមទាំងមានលេខទូរស័ព្ទរបស់អ្នកជំនួញ ក៏ដូចជាក្រុមហ៊ុនអាជីវកម្មល្បីៗ ក្នុងការ​ផ្ដល់​សេវា​កម្មនានាថែមទៀតផង មានន័យ​ថា​យើង​មិនចាំ​បាច់​មាន​លេខទូរស័ព្ទ​ទាំងនោះ​ក្នុង​ស្មាត​ហ្វូន​យើងឡើយ គឺវាមានដោយស្វ័យប្រវត្តិតែម្ដង តែវានឹងមិនអាចដំណើរការមុខងារនេះនៅស្រុក​ខ្មែរ​យើង​ទេ គឺបានតែស្រុកចិនប៉ុណ្ណោះ។
ប្រភព : CAMBO-REPORT
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment