ទាញ​យក​វីដេអូ​ពី Facebook ចូល Camera Roll បាន​ដោយ​ប្រើ Tweak មួយទៀត!

នាពេលកន្លងមក យើងបានណែនាំពី Tweak ជាច្រើន ដែល​អាច​អនុញ្ញាត ​ឲ្យ​អ្នក ​ដោន​ឡូដ​វីដេអូ ក្នុង Facebook ចូល Camera Roll បាន ទុក​មើល​ដោយ ​មិន​បាច់​ភ្ជាប់​អ៊ីនធើណេត ហើយ Tweak លើក​នេះ​កាន់​តែ​មានប្រយោជន៍ជាង Tweak មុនៗទៀត មិនត្រឹមតែអាចឲ្យអ្នកដោនឡូដពី Facebook នៅអាចឲ្យអ្នកកំណត់មុខងារប្រើប្រាស់មួយចំនួនទៀតលើ Facebook ទៀតផង។



cover

Tweak នេះ មានឈ្មោះថា Prenesi 3 ដែលមានប្រយោជន៍ច្រើន អាចអនុញ្ញាត ឲ្យអ្នក ដោន​ឡូដ ​វីដេអូក្នុង Facebook ដាក់ចូល Camera Roll សម្រាប់ទុកមើល Offline, បិទ Post មួយចំនួន ដើម្បី​មិន​ឲ្យ លោតលើ News Feed, បិទប៊ូតុង Reaction, បិទមុខងារ ​ផ្សេងៗ​ដែលទាក់ ទង​នឹងពត៌មាន ​របស់​អ្នក និងបិទមុខងារ VOIP ដែលអាច សន្សំថាមពល ថ្មបានច្រើន។





តម្រូវការ
- ឧបករណ៍របស់អ្នកបាន Jailbreak រួចហើយ (មានកម្មវិធី Cydia)
របៀបតម្លើង និងប្រើប្រាស់ Tweak
  • បើកកម្មវិធី Cydia ហើយចូលទៅកាន់ Change > Refresh ជា​ដើម្បីឲ្យ Tweak ថ្មីៗ លោតចូល ឬបើវាមាន ចេញផ្ទាំងឲ្យ Upgrade នោះអ្នកត្រូវការ អាប់ដេតភ្លាម ដើម្បីឲ្យ Tweak ថ្មីៗ លោតចូល។
  • បន្ទាប់ចុចក្រឡោនស្វែងរក រួចវាយពាក្យ Prenesi 3 ហើយតម្លើងវា
  • បន្ទាប់ពីតម្លើងរួច អ្នកនឹងឃើញ កន្លែងកំណត់វា នៅក្នុង កម្មវិធី Facebook តែម្តង ដោយអ្នក​អាច ​ចូលទៅកំណត់ បានត្រង់ Prenesi Configuration
1
  • អ្នកអាចចុចមើលវីដេអូណាមួយ ដែលអ្នកចង់ ដោនឡូដ រួចចុចលើ សញ្ញាព្រួញចុះ ក្រោម​នៅផ្នែក ​ជ្រុង​ខាងឆ្វេង នៃវីដេអូនោះ រួចចុចលើ Download video ហើយអ្នក ក៏អាចជ្រើសរើស ​កម្រិត​វីដេអូ របស់​វាបាន ផងដែរ ដោយ High Quality សម្រាប់វីដេអូ កម្រិត HD និង Low Quality សម្រាប់​វីដេអូ មិនសូវ ច្បាស់។
បញ្ជាក់ថា ៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាមការ ណែនាំខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិនជា អ្នក​ធ្វើ​ខុស ពីការបង្ហាញ ខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើតឡើង ដោយការ ច្រលំរបស់អ្នក យើង​មិន ទទួលខុសត្រូវ ជាដាច់ខាត។
2
Tweak នេះពិតជាងាយស្រួលដំឡើងដោយ វាមិនបាន គិតថ្លៃ និងមិនបាច់ តម្លើង Sources អ្វីទេ លើស​ពីនេះ វាក៏មានប្រយោជន៍ ច្រើនទៀតផង បើឧបករណ៍ អ្នក Jailbreak ហើយ អ្នកគួរតម្លើង Tweak នេះ​យកទៅ ប្រើប្រាស់។
ប្រភព : CAMBO-REPORT
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment